ទីបំផុតក្រោយការចាកចេញពីក្លឹបចាស់របស់ខ្លួន Sevilla អស់រយៈពេល១៨ឆ្នាំកន្លងមកហើយនោះអតីតកីឡាករជម្រើសជាតិអេស្បាញ Sergio Ramos បានសម្រេចចិត្តត្រឡប់មករួមរស់នៅទីនេះសាជាថ្មី។
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទោះបីជាមានដំណឹងថា នឹងត្រូវចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប់ ជាច្រើនយ៉ាងណាក្តីប៉ុន្តែនៅនាទីចុងក្រោយកីឡាករវ័យ៣៧ឆ្នាំរូបនេះបានសម្រេចចិត្តក្នុងការមកចូលរួមជាមួយនឹង Sevilla វិញ។
Ramos បានចំណាយពេលចុងក្រោយរបស់ខ្លួននៅបារាំងជាមួយនឹងក្លឹប PSG ចំនួន២ឆ្នាំនិងបានបង្ហាញខ្លួនបាន៥៨ដងនិងលើកពានលីកកំពូលបារាំង២ដងផងដែរ។
Ramos កើតនៅក្នុងទីក្រុង Seville និងបានបង្ហាញខ្លួនឲ្យឈុតធំដំបូងរបស់ក្លឹប Sevilla តាំងតែពីឆ្នាំ២០០៤ក្នុងវ័យប្រមាណជា១៩ឆ្នាំហើយក៏បានចូលរួម Real Madrid នៅឆ្នាំបន្ទាប់ភ្លាម៕ ប្រែសម្រួល៖ស៊ុនលី