the Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Barcelona លោក Xavi បានឈានទៅដល់ការព្រមព្រៀងទទួលយកកុងត្រាថ្មីបន្ថែមទៀត ជាមួយនឹងក្លឹបដែលមានសុពលភាពដល់ឆ្នាំ២០២៦។
កុងត្រារបស់គាត់បច្ចុប្បន្នបានឈានចូលមកដល់ឆ្នាំចុងក្រោយទៅហើយ បន្ទាប់ពីបានចំណាយពេលអស់៣រដូវកាលកន្លងមកតាំងតែពីចាប់ផ្តើមដំបូង កាលពីឆ្នាំ២០២១ហើយក្រោយទទួលបានទំនុកចិត្តខ្លាំង ពីគណកម្មការក្លឹបនិងអ្នកគាំទ្រផងនោះកុងត្រាថ្មី រយៈពេលវែងត្រូវបានផ្តល់ជូនបុរសអេស្បាញ រូបនេះភ្លាមតែម្តង។
អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអេស្បាញ និង Barcelona វ័យ៤៣ឆ្នាំរូបនេះបានជួយឲ្យក្លឹបលើកពានរង្វាន់ La Liga កាលពីរដូវកាលមុនជាមួយនឹងពិន្ទុនាំមុខដាច់ក្រុម Real Madrid ដល់ទៅ១០ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី