The Daily Star រាយការណ៍ថា Haaland គ្រោងនឹងត្រូវបានផ្តល់ប្រាក់ឈ្នួលនៅ ចំនួន 600,000 ផោនក្នុងមួយសប្តាហ៍។ វាច្បាស់ណាស់ថាក្រុមជើងឯកអង់គ្លេស Man City ចង់រក្សាខ្សែប្រយុទ្ធនេះទុក ទោះក្នុងតម្លៃណាក៏ដោយ។

ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតបានពង្រឹងសាច់ដុំ ដោយបញ្ចេញលុយដ៏ច្រើនមហិមា របស់ពួកគេនៅរដូវក្តៅនេះ ដោយទាក់ទាញកីឡាករល្បីៗជាច្រើនឱ្យចាកចេញពី Premier League។ ចំណែកក្រុម Real Madrid វិញ ពួកគេកំពុងស្វែងរកអ្នកជំនួស Karim Benzema បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះបានចាកចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ បើទោះបីជា Jude Bellingham ចាប់ផ្តើមលេងល្អក៏ដោយ ក៏ក្លឹបស្តេចស កំពុងតាមដានស្ថានភាពរបស់ Haaland ដូចគ្នា។
កីឡាករ Haaland វ័យ 23 ឆ្នាំអាចត្រូវបានកំណត់សម្រាប់ប្រាក់ឈ្នួលធំមួយផ្សេងទៀត ប្រសិនបើផែនការរបស់ Man City ទទួលបានផ្លែផ្កា។ បើនិយាយពីអនាគតនៅលើទីលានប្រកួត Haaland កំពុងស្ថិតក្នុងកាតព្វកិច្ចជួយក្រុមជម្រើសជាតិ ហើយទំនងជានឹងចូលលេងក្នុងការប្រកួតនាពេលខាងមុខ នៅពេលជម្រើសជាតិ ន័រវេស ប្រកួតទល់នឹងហ្សកដានី និងហ្សកហ្ស៊ី៕


ប្រភព៖sabay
