កីឡា

លោក Rangnick បានពិភាក្សាគ្នា​ ជាមួយនឹងកីឡាករ Erling Haaland ពិតមែន

យោងតាមការចេញផ្សាយរបស់ The Manchester Evering នៅសប្តាហ៍នេះបានអះអាងថា គ្រូបង្វឹកបណ្តោះអាសន្ន របស់បិសាចក្រហម Man UTD លោក Ralf Rangnick ពិតជាកំពុង ចង់បានកីឡាករខ្សែប្រយុទ្ធ Erling Haaland មករួមក្លឹបសាជាថ្មីវិញ។

រំលឹកដែរថាគ្រូបង្វឹកជនជាតិអាល្លឺម់ង់រូបនេះ ធ្លាប់មានវត្តមាននៅជាមួយនឹង RB Salzburg កាលពីគ្រាដែលកីឡាករ Haaland រូបនេះបានផ្ទេរចេញ ទៅចូលរួមជាមួយនឹងក្លឹប Borussia Dortmund ហើយនេះមានន័យថា Old Trafford នឹងក្លាយទៅជាឱកាស សម្រាប់បុរសទាំងពីរនាក់ នេះធ្វើការជាមួយគ្នាសាជាថ្មី។

កាលពីគ្រានោះ Haaland ក៏ស្ទើរតែអាចនាំយក Haaland មករួមក្លឹបផងដែរក្រោមការដឹកនាំ របស់លោក Ole Solskjare ប៉ុន្តែបានត្រឹមបរាជ័យនៅចុងម៉ោងទៅវិញ ។

មដល់ពេលនេះការបង្ហាញខ្លួន លេងនៅ Dortmund បានធ្វើឲ្យគ្រប់គ្នា កោតសរសើរ គាត់ខ្លាំងមែនទែនដោយអាចរកគ្រាប់បាល់ បានរហូតទៅដល់៧៦គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ៧៤ដងហើយអាច មានតម្លៃខ្លួនត្រឹមតែ៧៥លានអ៊ឺរ៉ូប៉ុណ្ណោះ នៅត្រឹមចុងរដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top