កីឡា

NOCC បន្តបញ្រ្ជាបគុណ តម្លៃអូឡាំពិក និងផ្សព្វផ្សាយ ពីស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបញ្ជ្រាប ការផ្សព្វផ្សាយគុណ តម្លៃ អូឡាំពិក និងផ្សព្វផ្សាយ ពីដំណើរឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាល័យឫស្សីកែវ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

លោក ញ៉ាន សុខវិសាល គ្រូឧទ្ទេសប្រចំាកម្មវិធីនេះ និងជាប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ នៃ NOCC បានគូសបញ្ជាក់ថា នេះការបញ្ជាបការផ្សព្វផ្សាយ ជូនទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅភ្នំពេញ និង បណ្តាខេត្តនានា ដើម្បីលើកឡើង ពីអ្វីដែលជាសារៈសំខាន់ៗ ក្រៅអំពីការប្រកួតកីឡា អូឡាំពិក ក្នុងបំណងឲ្យយុវជន បានយកទៅអនុវត្ត នៅក្នុងការរស់នៅ និងការសិក្សារបស់ពួកគាត់។ អ្វីដែលរឿងសំខាន់មួយទៀត គឺវាគ្មិនសំខាន់ៗ បានបញ្ជ្រាបជូនដល់សិស្សានុសិស្ស អំពីការចូលរួមគាំទ្រ នៃ ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។

លោកសង្កេតឃើញថា ការចូលរួមរបស់ប្អូនៗសិស្សានុវសិស្ស ពេលនេះ គឺពួកគាត់ចូលរួមដោយភាព សប្បាយរីករាយ នឹងការលេងកីឡា និងបានស្វែង យល់ពីចំណេះដឹង នៃចលនាអូឡាំពិក ដែលវាគ្មិន យើងបានផ្តល់ជូនដល់ពួកគាត់ ។ ជាមួយគ្នានោះ យើងបានលើកទឹកចិត្ត ដល់សិស្សានុសិស្ស អំពីការចូលរួមក្នុងផ្នែកណាមួយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ដោយ៖លី ភីលីព

Most Popular

To Top