ក្រោយបញ្ចប់ការ ប្រកួតជូនក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ ហើយភ្លាមកីឡាករ វ័យចំណាស់ CR7 បានធ្វើដំណើរមក ចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹប Al Nassr វិញភ្លាម ។
កាតលឿងមួយបាន ធ្វើឲ្យកីឡាកររូបនេះ នឹងត្រូវខកខានការប្រកួត ដ៏សំខាន់មួយទៀត របស់ប៉ទុយហ្គាល់ប៉ះនឹងក្រុម Luxembourg ទោះបីជាបានចូលរួមជ័យជំនះលើក្រុម Slovakia កាលពីថ្ងៃសុក្រមកក្តី។
គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិប៉ទុយហ្គាល់ មានភាគរយច្រើន ក្នុងការជាប់ទៅក្រុមដែលត្រូវលេង នៅព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤ ដោយកន្លងមកបានយកឈ្នះ៥ ប្រកួតក្នុងវគ្គជម្រុះក្នុងពូល។
ការវិលត្រឡប់មកវិញនេះ ក៏ត្រូវបានគេមើលឃើញថា កីឡាករវ័យ៣៨ឆ្នាំរូបនេះ នឹងត្រូវចូលរួមការប្រកួត ក្នុងលីកដ៏សំខាន់មួយទៀត រវាងក្រុម Al Nassr ប៉ះនឹងក្រុម Al Raedនៅយប់ថ្ងៃសៅរ៍៕
ប្រែសម្រួល៖ស៊ុនលី