សហព័ន្ធបាល់ទាត់ប៉ូឡូញដែលទទួលបន្ទុកក្រុមជម្រើសជាតិទំនងជានឹងដេញ លោក Fernando Santos ចេញពីតំណែងគ្រូបង្វឹករបស់ខ្លួននៅពេលឆាប់ៗខាងមុខ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ក្នុងថ្ងៃនេះ។
ទម្រង់លេងការពាររបស់លោក Santos ត្រូវបានអ្នកគាំទ្រ និងមហាជននៅប៉ូឡូញហាក់បីដូចជាមិនពេញចិត្ត ព្រោះតែមិនបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការប្រកួតម្ដងៗ។
ជាពិសេសថ្មីនេះ ប៉ូឡូញមិនអាចយកឈ្នះក្រុមជម្រើសជាតិម៉ុលដូវ៉ា និងអាល់បានីជាដើម ដែលធ្វើឲ្យប៉ូឡូញទំនងជាមិនអាចជាប់បេក្ខភាពទៅលេងវគ្គជម្រុះ Euro 2024 ។
Santos មកដឹកនាំ ប៉ូឡូញទើបបាន៩ខែប៉ុណ្ណោះ ក្រោយដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់អស់ ៨ឆ្នាំរហូតមក៕
ប្រភព៖sabbay