កីឡា

Ben White ចាប់ផ្តើមចរចា Arsenal ទទួលយកកុងត្រា​​ រយៈពេលវែង

ប្រភព ៖ AFP

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិភាក្សានិងចរចា ជាមួយនឹងភ្នាក់ងារកីឡាករ Ben White ដោយសង្ឃឹមថានឹងអាចបន្តកុងត្រា រយៈពេលវែងជាមួយគ្នា។

ទើបីជាកុងត្រាបច្ចុប្បន្នមិនទាន់ ដល់ពេលកំណត់នៅឡើយក្តីប៉ុន្តែ White បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុត របស់ក្លឹបក្រោមការដឹក នាំរបស់លោក Mikel Arteta ដូច្នេះក្លឹបចាំបាច់ត្រូវតែរៀបចំការងារ ឲ្យបានទុកជាមុនសម្រាប់ត្រៀមផែនការ រយៈពេលវែងដូចគ្នាដែរ។

បច្ចុប្បន្នវ័យ២៥ឆ្នាំកីឡាករ White មានកុងត្រាដែលនៅសល់ រហូតដល់ឆ្នាំ២០២៦ ហើយក្លឹបសង្ឃឹមថា នឹងអាចបន្តកុងត្រាថ្មីបន្ថែម ក្នុងរយៈពេលកាន់តែច្រើនបន្ថែមទៀត ដែលក្នុងនោះកីឡាករ Martin Odegaard ក៏ស្ថិតនៅក្នុងផែនការ ចរចាបន្តកុងត្រា វែងដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top