កីឡា

Kyle Walker នឹងបន្តកុងត្រាថ្មីជាមួយនឹង Man City ដល់ឆ្នាំ២០២៦

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Kyle Walker បានសម្រេចចិត្តក្នុងការចុះកុងត្រាថ្មី ហើយជាមួយនឹងក្លឹបមេឃខៀវ Man City រហូតដល់ឆ្នាំ២០២៦។

ការសម្រេចចិត្តដែលធ្វើឡើង នៅនាទីចុងក្រោយនេះពោលគឺ នៅក្រោយបន្តិចដែលកីឡាករអង់គ្លេសរូបនេះ ស្ទើរតែសម្រេចចិត្ត ក្នុងការផ្ទេរចាកចេញ ពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប Bayern Munich នៅអាល្លឺម៉ង់ទៅហើយ។

កុងត្រាថ្មីរយៈពេល២ឆ្នាំនេះ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ រវាងកីឡាករនិងគ្រូបង្វឹក ក្លឹបព្រមទាំងក្លឹបផង ជុំវិញបញ្ហានានាកន្លងមកហើយ។

Walker និយាយថា៖ ខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ សម្រាប់ខ្លួនឯង គ្រួសារនិងគ្រប់គ្នា ដែលចង់ឲ្យខ្ញុំបន្តការងារនៅទីនេះ ។ វាគឺជាក្លឹបដ៏អស្ចារ្យបំផុត ហើយ២រដូវកាល ទៀតនោះនឹងកាន់តែអស្ចារ្យ បន្ថែមទៀតសម្រាប់ខ្ញុំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top