កីឡា

Liverpool វាយបកតាមពីក្រោយ បាន៣គ្រាប់វិញយក៣ពិន្ទុពី Wolves

រូបភាពពី៖​ AFP

Liverpool សប្តាហ៍អាចរកបាន៣ពិន្ទុងាយៗពីការប្រកួតប៉ះនឹងក្រុម Wolves ក្នុងលទ្ធផលបញ្ចប់នៃការប្រកួត៣ទល់នឹង១។

ក្រុមម្ចាស់ផ្ទះ Wolves បាននាំមុខមុនតាំងតែពីនាទីទី៧ដោយកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hee Chan ហើយបានបន្តនាំមុខរហូតដល់ចង់បញ្ចប់តង់ទី១។

ចូលតង់ទី២ក៏ក្រុម Liverpool មិនទាន់បានធ្វើអ្វីបានភ្លាមនោះដែររហូតដល់នាទីទី៥៥ទើបកីឡាករ Gakpo រកបានតាមស្មើមកវិញហើយក៏បន្ថែមគ្រាប់ទី២ដោយកីឡាករ Robertson នៅនាទីទី៨០និងគ្រាប់បាល់ទី៣ដោយកីឡាករ Ellito នាទីទី៩០បូក២។

៣ពិន្ទុនេះធ្វើឲ្យ Liverpool បច្ចុប្បន្នឈរនៅលេខរៀងទី៣បណ្តោះអាសន្នមាន១៣ពិន្ទុស្មើនឹងក្រុមលេខ២មាន់ខ្នាយមាសនិងក្រុមលេខ១បណ្តោះអាសន្ន Man City មាន១៥ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top