កីឡា

Barcelona តាមដានស្ថានភាព  Jadon Sancho

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងតាមដានទៅលើកីឡាកររបស់ក្លឹបបិសាចក្រហម Man UTD ម្នាក់ដែលកំពុងមិនសូវទទួលបានការគាំទ្រឡើយពីក្លឹបនិងអ្នកគាំទ្រ។

កីឡាករខ្សែប្រយុទ្ធ Jadon Sancho បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបនេះក្រោយទទួលបាននូវការមិនពេញចិត្តពីការដឹកនាំរបស់គ្រូបង្វឹកហូឡង់លោក Erik ten Hag។

ប្រភពដដែលបានសរសេរទៀតថា កីឡាករអាចនឹងពិចារណាក្នុងការចាកចេញពី Old Trafford ហើយក្លឹប Barcelona នឹងបន្តតាមដានស្ថានការណ៍នេះរហូតដល់ពេលវេលាបើកទីផ្សារកីឡាករនៅខែមករាមកដល់ដើម្បីសុំជួបចរចា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top