The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Jesse Lingard បានចូលរួមជាមួយនឹងក្លឹប Al Ettifaq ក្នុងការហ្វឹកហាត់ ដែលមានរយៈពេល១ខែនេះ បើយោងតាមការប្រកាសរបស់ក្លឹប។
អតីតកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD រូបនេះកន្លង មកធ្លាប់មានព័ត៌មានថា នឹងអាចផ្ទេរមកចូលរួម ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ជាមួយនឹងគ្រូបង្វឹកលោក Steven Gerrad ប៉ុន្តែនៅសប្តាហ៍នេះ ការប្រកាសត្រូវបានធ្វើឡើងជាផ្លូវការ ហើយការហ្វឹកហាត់នឹងចាប់ផ្តើម នៅខែក្រោយនេះហើយ។
មកទល់ពេលនេះកីឡាករ Jesse Lingard នៅតែមានឈ្មោះជាកីឡាករ ដែលគ្មានតម្លៃខ្លួននៅឡើយ ក្រោយបញ្ចប់កុងត្រាជាមួយនឹងក្លឹប Forest កាលពីខែមិថុនាកន្លងមកហើយ បន្ទាប់មកក៏បានធ្វើការ ហ្វឹកហាត់ជាមួយនឹងក្លឹប West Ham ផងប៉ុន្តែមិនទទួលបានកុងត្រាថ្មី នោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី