The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តកុងត្រាថ្មី បន្ថែមរយៈពេល២ឆ្នាំទៀត ជូនគ្រូបង្វឹកលោក Xavi Hernandez។
ប្រភពដដែល បានសរសេរទៀតថា កុងត្រាថ្មីនឹងធ្វើឲ្យលោក Xavi នឹងបន្តរស់នៅជាមួយនឹង ក្លឹបរហូតដល់ឆ្នាំ២០២៥ ខណៈដែលកុងត្រាចាស់របស់គាត់ នឹងជិតផុតកំណត់ទៅហើយ នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
គួរឲ្យដឹងដែរថាចាប់តាំង តែពីបានផ្ទេរមកដឹកនាំក្លឹប Barcelona ជំនួសឲ្យលោក Ronald Koeman កាលពីឆ្នាំ២០២១មកលោក Xavi បានជួយឲ្យក្លឹបលើកពានរង្វាន់ជា ច្រើនដូចជា La Liga និង Super Cup ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី