The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងងាកមកចាប់អារម្មណ៍ កីឡាករខ្សែបម្រើ Kalvin Phillips ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបមេឃខៀវ Man City ។
ប្រភពដដែលបានសរសេរទៀតថា អតីតកីឡាករ Leeds Untied រូបនេះហាក់ដូចជាមិនសូវបានបង្ហាញ សមត្ថភាពតាមការចង់បាន របស់ក្លឹបនិងគ្រូបង្វឹក មេឃខៀវ Man City លោក Pep Guardiola បានឡើយតាំងតែពី ពេលបានផ្ទេរ មកចូលរួមក្លឹបកាលពីឆ្នាំ២០២២ ក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោន។
រដូវកាលនេះMan Cityកំពុងឈរនៅកំពូលតារាង បណ្តោះអាសន្នមាន១៨ពិន្ទុ តាមពីក្រោយ ដោយហង្សក្រហម Liverpool មាន១៦ពិន្ទុ ខណៈដែលកាំភ្លើងធំនៅលេខរៀងទី៥ នៅឡើយមាន១៤ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី