កីឡា

Man UTD សម្លឹងឃើញអ្នកចាំទីថ្មី ខណៈទំរង់លេង Onana ធ្លាក់ចុះខ្លាំង

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងចាប់ផ្តើមមានទំនាក់ទំនង ជាមួយនឹងអ្នកចាំទីថ្មីម្នាក់ទៀត ដើម្បីអាចមកជួយឬជំនួស តំណែងអ្នកចាំទីបច្ចុប្បន្ន

កីឡាករ Jan Oblak បច្ចុប្បន្នកំពុងលេងឲ្យក្លឹប AT Madrid ប៉ុន្តែសមត្ថភាពរបស់គាត់អាច នឹងទទួលបានឳកាសផ្ទេរ ទៅលេងជាមួយនឹង ក្លឹបបិសាចក្រហម Man UTD នៅរដូវកាលខាងមុខ។

Man UTD សម្លឹងឃើញកីឡាកររូបនេះ ដើម្បីជំនួសកីឡាករអ្នកចាំទី Andre Onana ដែលក្លឹបទើបតែបានចំណាយ លុយជាច្រើនទិញមកកាលពីរដូវក្តៅ។

មិនបានប៉ុន្មានប្រកួត ផងកីឡាករ Onana​បានធ្វើឲ្យ របូតគ្រាប់បាល់ រហូតទៅដល់១០គ្រាប់ រួចទៅហើយដែលធ្វើឲ្យក្លឹបប្រហែល ជាត្រូវចំណាយប្រាក់ប្រមាណជា ៥០លានផោនទិញយកកីឡាករ Oblakរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top