កីឡា

Man City ចាប់អារម្មណ៍កីឡាករ វ័យទើបតែ១៧ឆ្នាំ ម្នាក់របស់ក្លឹប PSG

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងចាប់អារម្មណ៍ជាមួយ នឹងកីឡាករវ័យ ទើបតែ១៧ឆ្នាំម្នាក់របស់ក្លឹប PSG មានឈ្មោះ Warren Zaire Emery ។

កីឡាករលេងក្នុងតំណែងខ្សែបម្រើរូបនេះបានបង្ហាញខ្លួនតែម្តងគត់ឲ្យក្លឹបនៅរដូវកាលនេះប៉ុន្តែបានបង្ហាញនូវទំរង់លេងគួរឲ្យទាក់ទាញក្នុងនាមជាកីឡាករវ័យក្មេងនិង កំពុងមានកុងត្រា ជាមួយនឹង PSG ដល់ឆ្នាំ២០២៥ ។

ក្នុងនោះគេជឿ ជាក់ថា Man City អាចនឹងជ្រើសយកជម្រើសមួយ ក្នុងការដោះដូរកីឡាករ វ័យក្មេងរូបនេះ ជាមួយនឹងកីឡាករ ពេញ ដោយបទពិសោធ Bernado Silva ដោយកីឡាករអេស្បាញរូបនេះ ក៏មានកុងត្រា រហូតដល់ឆ្នាំ២០២៦ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top