ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៤ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាសចំនួន ១ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣នៅបើកឆាតដំបូង ការប្រកួតរៀបចំដោយឡើងសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ធំដណ្តើមមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ មានរាជធានីខេត្តចូលរួមចំនួន ១៤ ដែលមានកីឡាករ-កីឡាការិនីចំនួន ១៦៩ នាក់ដូចជាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តសៀមរាប៕ ដោយ៖លី ភីលីព






