កីឡា

មិនទាន់ដឹងអីផង! Neymar មានគម្រោងចាកចេញពី អារ៉ាប់ ទៅលេងនៅប្រទេសកំណើត ប្រេស៊ីល វិញ

Neymar ត្រូវបានគេរាយការណ៍ថា បានរៀបចំគម្រោងចាកចេញពី Al-Hilal រួចហើយ ដោយកីឡាករប្រេស៊ីលរូបនេះ មានបំណងត្រឡប់ទៅ Santos មុនព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះទើបតែបានជួបបញ្ហា ប្រឈមថ្មីមួយទៀតនៅក្នុងអាជីព របស់ខ្លួននៅពេលធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីតកាលពី ខែសីហា ។ មានការពិភាក្សាអំពីតារាឆ្នើមអាមេរិកខាងត្បូងរូបនេះ យល់ព្រមលើកិច្ចសន្យារយៈពេល បួនឆ្នាំនៅមជ្ឈិមបូព៌ា ។ របាយការណ៍ នៃកិច្ចសន្យារយៈពេល 2 ឆ្នាំត្រូវបានគេនិយាយថា កាន់តែខិតជិតដល់សញ្ញាក្រហមហើយ ដោយ Neymar មិនមានចេតនានៅជាមួយ Al-Hilal យូរទេ។ យោងតាមអ្នកកាសែតប្រេស៊ីល Ademir Quintino បានឱ្យដឹងថាអតីតកីឡាកររបស់ Barcelona និង Paris Saint-Germain រូបនេះ នឹងត្រលប់មកលេងនៅក្លឹប Santos នៅឆ្នាំ 2025 ។

លោក Quintino បាននិយាយ នៅលើបណ្តាញទំនាក់ទំនងសង្គម របស់ខ្លួនថា “ក្នុងអំឡុងពេលសន្ទនា ជាមួយមិត្តភក្តិរបស់ Neymar ខ្ញុំបានទទួលព័ត៌មានថា ពួកគេមិនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំ ជាមួយក្លឹបអារ៉ាប៊ីសាអូឌីតទេ ប៉ុន្តែជាកិច្ចសន្យារយៈពេល 2 ឆ្នាំ ដូច្នេះ Neymar អាចត្រលប់ទៅ Santos មួយឆ្នាំមុន World Cup 2026” ។

Neymar ដែលឥឡូវនេះ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ របស់ប្រទេសប្រេស៊ីល បានបង្ហាញខ្លួនត្រឹមតែបីដងប៉ុណ្ណោះ សម្រាប់ Al-Hilal គិតមកទល់ពេលនេះ ៕

Most Popular

To Top