កីឡា

គ្រូបង្វឹក Inter Miami សង្ឃឹមថា Messi អាចចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្របាន

ប្រភព៖AFP

គ្រូបង្វឹករបស់ក្លឹប Inter Miami លោក Tata Martino បាននិយាយថាលោកនៅតែមានសង្ឃឹមថាកីឡាករ Lionel Messi នឹងនៅតែមានលទ្ធភាពក្នុងការបង្ហាញខ្លួនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ U.S. Open Cup ជាមួយនឹងក្រុម Houston Dynamo។

កីឡាករអាហ្សង់ទីនរូបនេះបានខិតខំចូលរួមចំណែកយ៉ាងច្រើនរួចមកហើយរហូតមកដល់ការប្រកួតចុងក្រោយនេះប៉ុន្តែបច្ចុប្បន្ន Messi កំពុងបន្តព្យាបាលរបួសនៅឡើយក្នុងការប្រកួតជូនជម្រើសជាតិកន្លងមក។

គាត់បានវិលត្រឡប់មកការហ្វឹកហាត់វិញដែរកាលពីថ្ងៃទី២០ខែកញ្ញាពេលប្រកួតប៉ះនឹងក្រុម Toronto FC ក្រោយខកខានការប្រកួតប៉ះនឹងក្រុម Atlanta United។

Messi ក៏បានខកខានការប្រកួតស្មើនឹងក្រុម Orlando City ផងដែរប៉ុន្តែគ្រូបង្វឹកលោក Martino នៅតែមានជំនឿចិត្តថាគាត់អាចវិលត្រឡប់វិញទាន់ការប្រកួតផ្តាច់ព្រ័ត្រ្ដ៏សំខាន់មួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top