ខ្សែបម្រើ Bruno Guimaraes នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Newcastle United រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ភាគី Newcastle និង Bruno គឺព្រមព្រៀងរួចរាល់អស់ ហើយដោយនឹង ធ្វើការប្រកាសផ្លូវការ នៅក្នុងពេលឆាប់ៗ។
Newcastle បានដាក់តម្លៃផ្ដាច់កុងត្រា កីឡាករ នេះរហូតដល់ ១០០លានអ៊ឺរ៉ូ។
Bruno ទើបមកលេងឲ្យ Newcastle កាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅនេះ ដោយចូលលេងបាន ២១ប្រកួត និងស៊ុតចូល ១៤គ្រាប់ ៕