ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានក្លឹប Barcelona ចេញសេចក្ដីប្រកាសនៅក្នុងថ្ងៃនេះថា កីឡាករនេះកំពុងមានរបួសហើមកជើងខាងឆ្វេង។

របួសនេះគឺកើតឡើងនៅក្នុងការប្រកួតរវាងក្លឹប Barcelona នឹងក្លឹប Porto ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ Group Stage ដោយ Lewandowski ត្រូវបានជំនួសចេញភ្លាមពីការប្រកួតនេះដោយ Ferran Torres បន្ទាប់ពីចូលលេងបាន ៣៤នាទី។
ហើយ Torres នេះហើយជាអ្នករកជ័យជំនះឲ្យ Barca ក្នុងប្រកួតខាងលើនេះនូវលទ្ធផល ១-០ ក្រោយចូលជំនួស Lewandowski។
នៅក្នុងរដូវកាលនេះ Lewandowski ចូលលេងឲ្យ Barca បាន១០ប្រកួត និងស៊ុតចូល៦គ្រាប់៕
ប្រភព៖ sabay
