កីឡា

Neymar ត្រឡប់មកចូលរួមហ្វឹកហាត់ ជាមួយនឹងក្រុម ជម្រើសជាតិវិញ

ប្រភព ៖ AFP

កីឡាករខ្សែ ប្រយុទ្ធ Neymar កាលពីថ្ងៃម្សិលមិញនេះ បានវិលត្រឡប់ចូលរួមហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិវិញហើយ ដើម្បីត្រៀមការប្រកួតដ៏សំខាន់ ។

The Goal បានសរសេរថា ការប្រកួតជម្រុះរវាងប្រេស៊ីល ដែលត្រូវប៉ះនឹងក្រុមវេណេស៊ុយអេឡា និងក្រុមអ៊ុយរ៉ាហ្គាយ នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ នឹងមានវត្តមាន របស់កីឡាករ Neymar។

តារាឆ្នើមរបស់ក្លឹប Al Hilal រូបនេះបានធ្វើដំណើរមកដល់ប្រទេសប្រេស៊ីល ក្រោមការសាទរយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រនៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top