ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំលើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម ក្រោមការសហការជាមួយសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត។
នសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ផងដែរ។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត ៣ គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់ ៣២ គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែ ផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។
ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានកម្មវិធីកម្សាន្ត នារាត្រីថ្ងៃទី២៨ ដូចជា ការប្រគំតន្រ្តីផ្ទាល់ ស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារក្រោមរាត្រីដ៏សែនមនោរម្យ ។ ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។
ចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៥ តុលា ២០២៣៖ក្រុមហ៊ុនក៏ស្វាគមន៍សម្រាប់អ្នកចូលរួមរត់ប្រណាំង ដើម្បីជាការកម្សាន្តនិងទទួលជ័លាភី ព្រមទាំងស្វាគមន៍បណ្តាក្រុមហ៊ុនផ្សេងៗចូលរួមឧបត្ថម្ភជាថវិការឬផលិតផលសម្រាប់ កម្មវិធីសប្បុរសនេះផងដែរ ។ ដោយ៖លី ភីលីព
ចុះឈ្មោះតាមរយៈ
ទូរស័ព្ទ | Mobile: 097 561 61 16
តេលេក្រាម | Telegram: 081 61 61 21