កីឡា

បង្ហាញប្រាក់កម្រៃ ជាក់ស្តែងរបស់Lionel Messi ពេលមកដល់អាមេរិក

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Lionel Messi ទោះត្រូវបានគេដឹងហើយថា គឺជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ ជាងគេបំផុតនៅលីគកំពូលអាមេរិកក្តី ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការអះអាងច្បាស់ណា មួយអំពីតួលេខពិតប្រាកដនៅឡើយដែរ។

ប៉ុន្តែថ្ងៃនេះ The Goal បានរកឃើញប្រភព ដែលអាចបញ្ជាក់ច្បាស់អំពីទឹកលុយដែល Messi អាចទទួលបានជារៀងរាល់ឆ្នាំ ជាមួយនឹងកុងត្រាដែលមាននៅក្លឹប Inter Miami គឺមានចន្លោះពី៥០ទៅ៦០លានដុល្លារ។

ប្រភពដដែលបានអះអាងថា សម្រាប់ប្រាក់កម្រៃនៅនឹងក្លឹប គឺមានប្រមាណជា១២លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលលុយលើកទឹកចិត្ត មានប្រមាណជា២០,៤លានដុល្លារ ព្រមទាំងលុយបានពីកុងត្រាជាមួយនឹង Apple TV ផងនិងកុងត្រាជាមួយនឹង Adidasផង។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ អាចរកប្រាក់ចំណូលបានច្រើនជាងកីឡាករណាណាទាំងអស់ ក្នុងប្រវត្តិសាស្ត្ររបស់លីគហើយព្រមទាំង កីឡាករមិត្តរួមក្លឹបផ្សេងទៀត ដូចជា Alba និង Busquets ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top