កីឡា

Man UTD សម្លឹងឃើញកីឡាករ ខ្សែការពារថ្មីម្នាក់ តម្លៃ៥០លានអឺរ៉ូ

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បញ្ហាខ្សែការពារ របស់ក្លឹបបិសាចក្រហម Man UTD បានស្ថិតនៅក្នុងបេះដូងរបស់គ្រូបង្វឹកលោក Erik Ten Hag រហូតមកហើយ ។

ខណៈដែលបច្ចុប្បន្នក្រុមមិនមានវត្តមាន របស់កីឡាករខ្សែការពារ Luke Shaw និង Tyrell Malacia ផងដោយសាររបួសនោះគេជឿជាក់ថា ក្រុមការងារកំពុងសម្លឹងឃើញកីឡាករម្នាក់ ដែលកំពុងឡើងជើងខ្លាំង អាចមកជំណួសតំណែងនេះបាន។

កីឡាករខ្សែការពារ​ស្លាបឆ្វេង Federico Dimarco ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹបអ៊ីតាលី Inter Milan អាចមានតម្លៃប្រមាណជា៥០លានអឺរ៉ូ សម្រាប់ក្លឹបប៉ុន្តែជឿជាក់ថា ក៏ជាគោលដៅរបស់ក្លឹបយក្សបារាំង PSG ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top