ក្រុមជម្រើសជាតិបាល់ទាត់ តោកំណាចអង់គ្លេស បានធានាកៅអីទៅកាន់ការប្រកួតពាន Euro 2024 ជាមួយនឹងការវាយបកយកឈ្នះ ទៅលើអ៊ីតាលី។ Harry Kane រកបានពីរគ្រាប់ ហើយ Marcus Rashford បន្ថែមមួយគ្រាប់ទៀត បន្ទាប់ពីការស៊ុតបើកការនាំមុខពីអ៊ីតាលី ដោយកីឡាករ Gianluca Scamacca។ បច្ចុប្បន្ន អង់គ្លេសបានឈរកំពូលតារាងក្នុងពូល C។

អង់គ្លេស បានវាយបកត្រលប់មកវិញយ៉ាងអស្ចារ្យដើម្បីយកឈ្នះអ៊ីតាលី 3-1 នៅកីឡដ្ឋាន Wembley និងធានាកន្លែងរបស់ពួកគេនៅ Euro 2024។ ក្រុមរបស់លោក Gareth Southgate ដែលត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះដើម្បីមានសិទ្ធិសម្រាប់ការប្រកួតនារដូវក្តៅខាងមុខ បានវាយបកតាមពីក្រោយការបើកឆាកដំបូង ស៊ុតបញ្ចូលទីដោយកីឡាករ Gianluca Scamacca របស់អ៊ីតាលី។
ជ័យជម្នះនេះបានធ្វើឱ្យអង់គ្លេសមាន 16 ពិន្ទុក្នុងពូល C នាំមុខ 3 ពិន្ទុលើក្រុមចំណាត់ថ្នាក់លេខ 2 អ៊ុយក្រែន និងធានាកៅអី ឈានទៅប្រកួត Euro 2024 នៅរដូវក្ដៅឆ្នាំក្រោយនៅ ប្រទេសអាឡឺម៉ង់ ក្នុងនាមជាក្រុមដែលឈរនៅចំណាត់ថ្នាក់កំពូលក្នុងពូល ក្នុងវគ្គជម្រុះ៕



ប្រភព៖sabay
