The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករ Ian Maatsen កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបជាច្រើនក្នុងនោះជាពិសេសក្លឹបយក្សអេស្បាញ Barcelona។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យក្លឹបតោខៀវ Chelsea បានលួចពិភាក្សាស្ងាត់ៗជាមួយនឹងកីឡាករដើម្បីអាចបនតកុងត្រារហូតទៅដល់ខែមិថុនាឆ្នាំ២០២៥ធ្វើយ៉ាងណាការពារមិនឲ្យកីឡាកររូបនេះចាកចេញពីក្លឹបឡើយ។
កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Chelsea តាំងតែពីឆ្នាំ២០១៨ហើយទទួលបានឳកាសបង្ហាញខ្លួនឲ្យឈុតធំនៅលីកំកំពូលអង់គ្លេសកាលពីឆ្នាំទៅប៉ុន្តែកំពុងបន្តលេងក្នុងកុងត្រាខ្ចីជើងឲ្យក្លឹប Charlton និងជាបន្តបន្ទាប់ទៅកាន់ក្លឹប Coventry និង Burnley ផង។
គួរឲ្យដឹងដែរថាកុងត្រាចាស់របស់កីឡាករនឹងត្រូវផុតកំណត់ត្រឹមរដូវក្តៅខាងមុខនេះប៉ុណ្ណោះហើយកុងត្រាថ្មីនឹងអាចបង្កើនការការពារកីឡាករមិនឲ្យចាកចេញផងនិងការបង្កើនតម្លៃខ្លួនរបស់កីឡាករផងប្រសិនបើមានការប្រែប្រួលណាមួយ៕ ប្រែសម្រួល៖ស៊ុនលី