The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានចេញសេចក្តីប្រកាសថ្កោលទោស ចំពោះក្រុមអ្នកគាំទ្រ របស់ខ្លួនក្នុងអំឡុង ពេលប្រកួតប៉ះ នឹង Brighton កាលពីថ្ងៃម្សិលមិញ ដែលបានស្រែកប្រឆាំង និងរើសអើងចំពោះវិរៈបុរសរបស់ក្លឹប Man UTD។
វិរៈបុរសរបស់ក្លឹបបិសាចក្រហម Man UTD លោកតា Sir Bobby Charlton បានបាត់បង់ជីវិតនៅក្នុងអាយុ៨៦ឆ្នាំ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ហើយពិភពបាល់ទាត់នាំគ្នា ចូលរួមរំលែកទុក្ខ គ្រប់គ្នាប៉ុន្តែបែរជាមានក្រុមអ្នកគាំទ្រ មួយក្រុមរបស់ Man City សំដែងនូវកាយវិការ និងពាក្យសំដីមិនសមរម្យចំពោះគាត់ទៅវិញ។
ក្លឹប Man City បានចេញសេចក្តីថ្លែងការណ៍សំដែង ការខកចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយបានប្រកាសថា នឹងស្វែងរកហើយដាក់បម្រាម ចំពោះក្រុមអ្នកគាំទ្រ ទាំងនោះមិនឲ្យមកចូលរួមទស្សនាការ ប្រកួតបាល់ទាត់ របស់ក្លឹបទៀតផង៕
ប្រែសម្រួល៖ស៊ុនលី