The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបហង្សក្រហម Liverpool ទំនងជានឹងមិនចុះកុងត្រា ឬចរចាជាមួយនឹងកីឡាករ Jamal Musiala ឡើយទោះបីជាកីឡាកររូបនេះ នឹងចាកចេញពីក្លឹប Bayern Munich នៅរដូវកាលក្រោយក្តី ។
ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកគ្រូបង្វឹកក្លឹប លោក Jurgen Klopp បានដាក់គោលដៅកីឡាករ ខ្សែបម្រើរូបនេះជាការងារអទិភាព របស់ក្លឹបប៉ុន្តែជឿជាក់ថា កីឡាករផ្ទាល់បានដាក់គោលដៅ ខ្លួនឯងរួច ទៅហើយថា នឹងចូលរួមជាមួយនឹងក្លឹប Real Madrid ឬ Man City ប៉ុណ្ណោះ។
អតីតកីឡាករយុវជនរបស់ក្លឹបតោខៀវ Chelsea រូបនេះបច្ចុប្បន្ននៅបន្តកុងត្រា របស់ខ្លួនជាមួយនឹងក្លឹបBayern Munichរហូតដល់ឆ្នាំ២០២៦ខណៈដែលបច្ចុប្បន្នមានវ័យទើបតែ២០ឆ្នាំក្តី ៕
ប្រែសម្រួល៖ស៊ុនលី
