កីឡា

Ronaldo ជួប​ជាមួយ​នាយក​ អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ឱកាស​សម្ពោធ Esports World Cup

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទ និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ អំឡុង​ពេល​ដែល​ប្រទេស​នេះ​បាន​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច Esports World Cup។

Esports World Cup នឹង​ប្រព្រឹត្តិ​ទៅ​ជា​រៀងរាល់​ឆ្នាំ​ នៅ​រាជធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ពី​ឆ្នាំ២០២៤។ ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​បាន​វិនិយោគ​ប្រមាណ ៣៧,៧ប៊ីលាន​ដុល្លារ​អាមេរិក​លើ​ព្រឹត្តិការណ៍​នេះ។

បន្ទាប់​ពី​ជំនួប​ជាមួយ​មេដឹកនាំ​ប្រទេស​អារ៉ាប​នេះ Ronaldo បាន​បង្ហោះ​លើ​ Twitter របស់​ខ្លួន​ថា៖ «ជា​កិត្តិយស​មួយ​ក្នុង​ការ​ជួប​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Salman ម្ដង​ទៀត ហើយ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​នាម​ជា​វាគ្មិន​មួយ​រូប ដើម្បី​ពិភាក្សា​ពី​អនាគត​នៃ​កីឡា esports និង​សម្ពោធ​ព្រឹត្តិការណ៍ Esports World Cup ជា​លើក​ទីមួយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ»។

សូម​ជម្រាបផ​ងដែរ​ថា Ronaldo បាន​មក​លេង​បាល់​នៅ​ស្រុក​អារ៉ាប ​ជាង​មួយ​ឆ្នាំ​ហើយ ក្រោយ​ចាកចេញ​ពី Manchester United កាល​ពី​ឆ្នាំ២០២២កន្លង​ទៅ ៕

Most Popular

To Top