ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ វង្ស វិឆ័យ អ្នកប្រដាល់ ប៊ុន សុធា និងអ្នកប្រដាល់ សោម វិឆ័យ បានផ្តួលអ្នកប្រដាល់ថៃ ឲ្យសន្លប់ដូចគ្នាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ។
អ្នកប្រដាល់គុនខ្មែរ ប៊ុន សុធា ក្លិបកងយោធពើខេមរភូមិន្ទ បានផ្ដួលអ្នកប្រដាល់ថៃ Somchai Yotakali ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី១ បានយ៉ាងងាយ ដោយអ្នកប្រដាល់រូបនេះ មានកែង និងជង្គង់រហ័សលំបាក ទប់ទល់ណាស់ ចំពោះអ្នកប្រដាល់ថៃ Somchai Yotakali គេទើបតែមកប្រកួតស្រុកខ្មែរ ជាលើកដំបូងប៉ុណ្ណោះ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ចំណែកអ្នកប្រដាល់គុនខ្មែរ សោម វិឆ័យ ក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យបានទាត់អ្នកប្រដាល់ថៃអ្នកប្រដាល់ថៃ Kuldet Bunoi ឲ្យខូចជើងនៅទឹកទី៣មិនអាចបន្តការ ប្រកួតបានទៀត។អ្នកប្រដាល់គុនខ្មែរ វិឆ័យជាអ្នកប្រដាល់ដែលមានជើង ទាត់ចេញធ្ងន់និងរហ័សភាគច្រើន គូប្រកួតសន្លប់ ដោយសារវិឆ័យ ទាត់កញ្ចឹង ក តែលើកនេះវិឆ័យស៊ីជើងក្រោម គូប្រកួតវិញម្ដងនេះពិតជាអ្វីៗ ប្រែប្រួលទៅតាមស្នៀត គូប្រកួតមែន។
រីឯអ្នកប្រដាល់គុនខ្មែរ វង្ស វិឆ័យ ក្លិបបញ្ជាការដ្ឋានទ័ពពិសេស បានផ្ដួលអ្នក ប្រដាល់ឡាវ Sy Theun
ឲ្យសន្លបមុនស្នូរជួង បញ្ចប់ទឹកទី៥ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៧២គីឡូក្រាម។ អ្នកប្រដាល់គុនខ្មែរវិឆ័យជាអ្នកប្រដាល់ ដែលមានជង្គង់វ៉ៃចេញរហ័ស ធ្ងន់ពិសេសកែងរបស់គេលំបាក ទប់ទល់ណាស់ទោះបីការវ៉ែ ចេញហាក់ដូចជា យឺតបន្តិចមែនក៏ដោយ ។
ចំពោះការប្រកួតរវាងអ្នក ប្រដាល់រួមជាតិវិញ នោះឃនសុខនីក្លិប សុភាពគុនខ្មែរ ប្រកួតចាញ់ផុនសុភត់ក្លិបហ្គា ឡាក់ស៊ីណាវ៉ាត្រាអេភូថង ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ឡុងអាឆើតសមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតស្មើ ជាមួយផុនតុបផេង សមាគមប្រដាល់ក្រសួងមហាផ្ទៃ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕
ដោយ៖លី ភីលីព