ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ ប្រកាសរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣ដែលមានរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូបូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និង CTA (ជាន់ទី៣)នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
លក្ខខណ្ឌមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមចូលរួមដូចជា ខ្សែក្រវាត់ខ្មៅដាន់ Kukkiwon ជាសិស្សគុនតេក្វាន់ដូ WT អាយុ១៧ឆ្នាំឡើង (យកឆ្នាំ២០២៣ ជាគោល) អ្នកធ្លាប់ចូលរួមវគ្គអាជ្ញាកណ្តាល-ចៅក្រមថ្នាក់មូលដ្ឋាន និងមន្រ្តីដែលមិនធ្លាប់បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមសោះ។
ក្លិបទំាងអស់អាចបញ្ជូនសិក្ខាកាមចូលរួមក្នុងក្លិបបានតែមន្រ្តីមួយរូបតែប៉ុណ្ណោះ ហើយនឹងផ្តល់អទិភាពសម្រាប់សិក្ខាកាមជាស្រី្ត។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣តម្រូវការសិក្ខាកាមចំនួន ៦០ នាក់៕ ដោយ៖លី ភីលីព




