ភ្នំពេញ ៖ កីឡាករ ស្រ៊ិន រាជ្យ ដែលជាម្ចាស់មេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯក កីឡាកាយវប្បកម្មពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាថា រូបលោកនឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងពង្រីកសមត្ថភាព របស់លោកក្នុងការ ប្រកួតដណ្តើមមេដាយ សម្រាប់ការប្រកួតកម្រិតអន្តរជាតិ និងកម្រិតពិភពលោក បន្ទាប់ពីកីឡាករដណ្តើមមេដាយសំរិទ្ធ កម្រិតពិភពលោកលើកទី១របស់លោក ។
កីឡាករ ស្រ៊ិន រាជ្យ បានលើកឡើងបែបនេះនាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាក្លិបកីឡាកាយវប្បកម្ម និង លំហាត់ប្រាណ របស់សហព័ន្ធកីឡា កាយវប្បកម្ម និងហាត់ប្រាណកម្ពុជា នៅផ្សារសំណង១២ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកស្រី Amy’s Ham ជាប្រធានប្រតិភូ និងជាគ្រូបង្វឹក លោក តឹក ប៊ុនវី អាជ្ញាណ្តាល និងចៅក្រមអន្តរជាតិ កីឡាករ ស្រ៊ិន រាជ្យ កីឡាករ ឃូ ឃាងហ៊ុយ និងកីឡាករ បាន ចាន់ដារ៉ា និងកីឡាករម្ចាស់មេដាយ នៃការប្រកួតកីឡាអាស៊ីអគ្នយ៍ ២ នាក់ ។
កីឡាករម្ចាស់មេដាយសំរិទ្ធ បានបន្តថា ព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៤ ជាលើកទី១ របស់រូបលោក ដែលបានចូលរួម ការប្រកួតកម្រិតអន្តរជាតិ បានធ្វើឲ្យរូបលោក និងកីឡាករ២នាក់ ទទួលបានបទពិសោធន៍ ជាច្រើនទំាង សមត្ថភាព បច្ចេកទេស និងទិចនិចទទួលបានកីឡាករជើងចាស់ និងជំនាញប្រភេទកីឡាកាយវប្បកម្មនេះ ដើម្បីពង្រឹងពង្រីក សមត្ថភាព នូវចំណុចខ្វះខាតរបស់ខ្លួន ។
សម្រាប់ការប្រកួតលើកក្រោយរូបលោក និងកីឡាករ២នាក់ទៀត នឹងទទួលបានលទ្ធផលល្អប្រសើរ ប្រហែលអាចដណ្តើមេដាយប្រាក់ ឬមេដាយមាសជូនប្រទេសជាតិ ជាក់ជាមិនខានឡើង។ ក្រោយពី បញ្ចប់ការប្រកួត យើងនៅតែបន្តការប្រកួត យ៉ាងសកម្មថែមទៀតក្នុងការត្រៀមខ្លួន ចូលរួមកម្រិតអន្តរជាតិតាមរៀបចំរបស់ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជា គឺលោក តឹក ប៊ុនវី ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធបានបញ្ជូនប្រធានគណៈប្រតភិ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករចំនួន ៥ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា កាយវប្បកម្មកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទៅ ១៤ ប្រទេសកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ គឺលោកស្រី Amy’s Ham ជាប្រធានប្រតិភូ និងជាគ្រូបង្វឹក លោកតឹម ប៊ុនវី អាជ្ញាណ្តាល និងចៅក្រមអន្តរជាតិ កីឡាករ ស្រ៊ិន រាជ្យ កីឡាករ ឃូ ឃាង ហ៊ុយ និងកីឡាករ បាន ចាន់ដារ៉ា ។
ការប្រកួតជើងឯកពិភពលោកឆ្នាំនេះ មានប្រទេសចូលរួមចំនួន ៤៨ ប្រទេស សុទ្ធតែងកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្មកីឡាករជើងចាស់ និងជំនាញប្រភេទកីឡាកាយវប្បកម្មនេះ ។ ហើយការដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿង កីឡាករកម្ពុជាមានការការខិតខំប្រឹងប្រែងខ្លាំង ដោយសារប៉ះសុទ្ធកីឡាករជើងខ្លំាង ប៉ុន្តែទីបំផុត យើងឈ្នះបានត្រឹមមេដាយសំរិទ្ធ ២ គ្រឿង ។
ម្ចាស់មេដាយសំរិទ្ធទំាំង ២ នាក់រួមមានកីឡាករ ស្រ៊ិន រាជ្យ សម្រាប់វិញ្ញាសា Men’s sports physique up To 180 Cm និងកីឡាករម្នាក់ទៀត គឺកីឡាករ ឃូ ឃាងហ៊ុយ សម្រាប់វិញ្ញាសា Men’s sports physique over 180 Cm ។ លោកប្រធានបានបន្តថា ម្ចាស់មេដាយសំរិទ្ធទំាំង ២ នាក់នោះ សហព័ន្ធបានធ្វើការ ចម្រាញ់ចេញកីឡាករកាយវប្បកម្មឆ្នើមក្នុងចំណោមជិត ២០ នាក់របស់សហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជា ក្នុងនោះយើងជ្រើសរើស បានកីឡាករ ៣ នាក់ សុទ្ធសឹងជាកីឡាករឆ្នើមៗតែម្តង ៕