កីឡា

លោក ថោង ខុន ក្លាយជាប្រធាន ខណៈលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មីទី៧ ឆ្នាំ២០២៣-២០២៧

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រី្ត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្លាយជាប្រធាន ខណៈលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មីទី៧ ឆ្នាំ២០២៣-២០២៧ ដដែល ក្រោយពីសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើមហាបាត បញ្ចប់អាណត្តិទី៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសមហាបាត បញ្ចប់អាណត្តិទី៦ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមាន អញ្ជើញ ចូលរួមពីសំណាក់ លោកទេសរដ្ឋមន្រី្ត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

សម្រាប់សមាជិកប្រតិបត្តិថ្មី ចំនួន ១១ រូបរួមមាន៖ លោក ថោង ខុន ក្លាយជាប្រធាន លោកឧកញ៉ា សុខ ហុង លោក ណយ ផាណា ជាអគ្គលេខាធិការ លោក មាស សារ៉េត អគ្គលេខាធិការរង លោក ខៀវ ចិន្តា អគ្គហិរញឹក អ្នកស្រី ដួង សាម៉ៃ អ្នកស្រី ពេជ្រ យូ លោក ជុំ រ៉ាទី លោក អៀម វ៉ាងឌុល លោកស្រី ស្រ៊ន សុខអូន និងលោក ឆាយ សុភាព ជាសមាជិកថ្មី។

នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិបជា សមាជិកចំនួន៨ គឺ ក្លិបកីឡាកាយសម្ព័ន្ធ ៧ មករា សែនជ័យ (ក្រសួងមហាផ្ទៃ) ក្លិបកីឡាកាយសម្ព័ន្ធ ក្រសួងការពារជាតិ ក្លិបកីឡាកាយសម្ព័ន្ធ ហ្សាក់កឹះម៉ាញ (ខេត្តក្រចេះ) ក្លិបកីឡា កាយសម្ព័ន្ធ កំពង់ក្តារ (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាកាយសម្ព័ន្ធ កំពង់ត្រឡាចលើ (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាកាយសម្ព័ន្ធ កៀនរការ (ខេត្តកំពង់ឆ្នាំង) ក្លិបក្លិបកីឡាកាយសម្ព័ន្ធកៀនរការ (កំពង់ឆ្នាំង) បឋមសិក្សាសាលាលេខ៥ (ខេត្តកំពង់ឆ្នាំង) និងក្លិបក្លិបកីឡាកាយសម្ព័ន្ធកៀនរការ (កំពង់ឆ្នាំង)សាលបាក់ទូក (ភ្នំពេញ) ។

លោក ណយ ផាណា អគ្គលេខាធិការ បានសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡាថា សូមក្រសួងអប់រំ យុវជន និងកីឡាជួយផ្ដល់ រយៈពេលនៃការប្រមូលផ្តុំក្រុមជម្រើសជាតិ ឲ្យបានគ្រប់ចំនួនតាមឆ្នាំកន្លងមក និង មានរយៈពេលវែងពី ៨ខែ ទៅ១០ខែក្នុងឆ្នាំនីមួយៗ ដើម្បីឲ្យស្របតាមលក្ខណៈបច្ចេកទេស នៃផែនការហ្វឹកហាត់ក្នុងឆ្នាំនីមួយៗ ព្រមទាំងជួយស្វែងរកការងារក្របខណ្ឌ ជូនដល់កីឡាករ កីឡាការិនី ពេលដែលពួកគាត់ជួបគ្រោះថ្នាក់ ក្នុងពេលបំពេញបេសកកម្មលើការប្រកួតថ្នាក់ជាតិ អន្តរជាតិ ឬក្នុងពេលហាត់ហ្វឹកហ្វឺន ។

លោកបានបន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្តល់ជូននូវកម្មវិធីអភិវឌ្ឍន៍កីឡា ឬកម្មវិធីអភិវឌ្ឍកីឡាវ័យក្មេង ដល់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា សម្រាប់ឆ្នាំ២០២៣ ឬ២០២៤ នាពេលខាងមុខនេះ ក្រោមការឧបត្ថម្ភរបស់អង្គការ សាមគ្គីអូឡាំពិកអន្តរជាតិ និងវគ្គជំនាញ ក្នុងប្រទេសផងដែរ ។ ជួយស្វែងរកលទ្ធភាព និង ការគាំទ្រទាំងសម្ភារៈ និងថវិកា ដល់សហព័ន្ធកីឡាជាតិ ដើម្បីបានបង្កើនសកម្មភាព នានាដូចជាការចូលរួមវគ្គ ចៅក្រមអន្តរជាតិ គ្រូបង្វឹកអន្តរជាតិ និងចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើស ជើងឯកជាលក្ខណៈអន្តរជាតិនានាទាំងក្នុង និងក្រៅតំបន់ ៕
ដោយ៖លី ភីលីព

Most Popular

To Top