The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើ Jorginho បានធ្វើការលើកឡើងថា គាត់នឹងអាចវិលត្រឡប់អាជីព របស់គាត់ទៅកាន់ប្រទេសអ៊ីតាលីវិញ នៅក្រោយបញ្ចប់កុងត្រាជាមួយនឹង Arsenal។
តាមផែនការកុងត្រា របស់កីឡាករខ្សែបម្រើជនជាតិ អ៊ីតាលីរូបនេះនឹងបញ្ចប់ ទៅនៅត្រឹមរដូវក្តៅឆ្នាំ២០២៤ ហើយមិនទល់ពេលនេះ គាត់មិនទាន់មានសញ្ញាណាមួយ ក្នុងការបន្តកុងត្រាថ្មីនៅ Emirates ណៅឡើយដែរ។
កីឡាករវ័យ៣១ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Arsenal កាលពីខែមករា ពីក្លឹបតោខៀវ Chelsea និងបានបង្ហាញនូវសមត្ថភាព អាចទាក់ទាញតំណែងជាប្រធានក្រុមពី សំណាក់គ្រូបង្វឹកលោក Mikel Arteta ទៀតផងជំនួសឲ្យ Martin Odegaard ម្តងៗ៕
ប្រែសម្រួល៖ស៊ុនលី