ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane ចំណាយលុយ អស់ប្រមាណជាង ១,២៥លានដុល្លារអាមេរិក ដោយស្នាក់នៅសណ្ឋាគារលំដាប់កំពូលនៅទីក្រុងមុយនិច ក្រោយពេលដែលកីឡាកររូបនេះផ្លាស់ចេញពីក្លឹប Tottenham Hostpur ទៅកាន់ Bayern Munich កាលពីខែសីហា ឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Goal។
សារព័ត៌មានខាងលើបានចុះផ្សាយថា Kane បានស្នាក់នៅបណ្ដោះអាសន្នរយៈពេលជាង ៣ខែនៅសណ្ឋាគារ Vier Jahreszeiten Kempinski ដែលជាសណ្ឋាគារប្រណីតមួយ។ បន្ទប់ដែល Kane ស្នាក់នៅមានតម្លៃខ្ទង់ ១២ ៥០០ដុល្លារអាមេរិកក្នុងមួយយប់។
យ៉ាងណាមិញ ចាប់ពីខែក្រោយទៅ Kane នឹងផ្លាស់ទៅផ្ទះវីឡាមួយផ្សេងទៀត បន្ទាប់ពីកីឡាកររូបនេះ ជួបជុំជាមួយប្រពន្ធ និងកូន ៤នាក់របស់ខ្លួន។
សូមជម្រាបផងដែរថា Kane បើតាមការចុះផ្សាយរបស់ Goal មិនបានមកនៅអាល្លឺម៉ង់ជុំគ្នា ជាមួយប្រពន្ធកូននោះទេ ក្នុងរយៈពេល ៣ខែនេះ។ កីឡាកររូបនេះទើបតែបានជួបជុំជាមួយគ្រួសាររបស់ខ្លួនវិញ នៅក្នុងខែវិច្ឆិកានេះ៕