ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំង ជាអនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរជាផ្លូវការ ដោយយោងតាមស្មារីសន្និបាត វិសាមញ្ញរបស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាការិយល័យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្នុងឱកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ថ្ងៃដដែលនេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានិងអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទំាងសមាជិកប្រតិបតិ្តទំាងអស់ ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការតែងតាំង លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ យើងជាសមាជិកប្រតិបតិ្ត ទំាងអស់ បានធ្វើការយល់ព្រម ទាំងអស់គ្នា យោងតាមស្មារីសន្និបាតវិសាមញ្ញរបស់សហព័ន្ធ ។ ការបន្ថែមអ្នកដែលស្រលាញ់ និងគាំទ្រកីឡាគុនខ្មែរដើម្បីចូលរួមចំណែកអភិឌ្ឍន និងលើកស្ទួយវិស័យ កីឡាប្រភេទនេះឲ្យកាន់តែល្បីល្បាញ លើកឆាតអន្តរជាតិបន្ថែមទៀត ។
លោកបានបន្តថា មនុស្សត្រូវបានឆ្លុះបញ្ចាំង ជាចម្បងគឺ ការអភិវឌ្ឍធនធានមនុស្ស ការកសាងមូលធនមនុស្ស ដោយ ផ្តោតលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាស្ត្រ និងបច្ចេកវិទ្យា ការលើកកម្ពស់សុខភាព និង សុខមាលភាព ប្រជាជន ព្រមទាំងការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកដោយសីលធម៌ ទាំងនេះ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាព ក្នុងវិស័យកីឡានិង បន្តនូវពាក្យស្លោ “កីឡារស់ក្នុងសន្តិភាព” ។
ជាការពិតណាស់ការប្រកួតនេះ ពុំអាចប្រព្រឹត្តទៅបានទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងពេញឆ្លៀត ក្នុងឱកាសនេះ តាងនាមក្រុមគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងរូបខ្ញុំផ្ទាប់ ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសអាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានផ្តល់កយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងភាពតិរូបដោយភាព ។
ក្នុងន័យនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមតោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានយកចិត្ត ទុកដាក់លើកងកីឡា ដោយបានផ្ដល់កាគាំទ្រ ប្រចាំឆ្នាំ ការរៀបចំជានៃបទគតិយុត្ត ព្រមទាំងបានកំណត់ការងារ ជាអាទិភាពចំនួន៤រួមមាន ការជួសជុលម្រេច សម្ព័ន្ធកីឡា ការអភិវឌ្ឍធនធានមនុះក្នុងវិស័យកីឡា ការភទម្រង់រចនាសម្ព័ន្ធ នៃការប្រកួតកីឡាគ្រប់ប្រភេទ និងការពង្រឹង សហព័ន្ធកីឡាជាតិ ៕
ដោយ៖លី ភីលីព