កីឡា

Ivan Toney សម្រេចចិត្តបន្តកុងត្រាថ្មី បញ្ចប់ការចង់បានរបស់ Chelsea និង Arsenal

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelseaនឹងបានត្រឹមខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករខ្សែប្រយុទ្ធ Ivan Toney ក្រោយទទួលដំណឹងថាកីឡាករនឹងបន្តកុងត្រាថ្មីជាមួយនឹង Brentford។

កីឡាករ Toney តាំងតែពីខែមករាមានព័ត៌មានលេចឬថានឹងអាចចាកចេញពីក្លឹបដោយសារតែមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សទាំងពីររបស់អង់គ្លេសគឺ Chelsea និង Arsenal ខណៈដែលកុងត្រារបស់គាត់នៅបន្តនៅឡើយរហូតដល់ឆ្នាំ២០២៥។

ប៉ុន្តែ Brentford ជឿជាក់ថាកុងត្រាថ្មីនឹងអាចធ្វើឡើងហើយធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះកើនឡើងពី៨០លានផោន ទៅដល់១០០លានផោនជាមិនខានក្នុងពេលឆាប់ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top