The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់ Bruno Fernandes បានបង្ហាញនូវបំណងចង់ ឲ្យកីឡាករមិត្តរួមក្រុមជម្រើសជាតិ ម្នាក់មកចូលរួមក្លឹប បិសាចក្រហម Man UTD ជាមួយគ្នា។
កីឡាករប្រធានក្រុមរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ឲ្យកីឡាករ Joao Neves ដែលកំពុងលេងជាមួួនឹងក្លឹប Benfica មកចូលរួមលេង នៅកីឡាដ្ឋាន Old Trafford ក្នុងពេលឆាប់ៗនេះ ។
គួរឲ្យដឹងដែរថាកីឡាករវ័យ ក្មេងរូបនេះ បានបង្ហាញខ្លួនពេលឲ្យក្រុមជម្រើសជាតិ ចំនួន៣៨ប្រកួតមកហើយក្នុង តំណែងជាកីឡាករ ខ្សែការពារកណ្តាលផងនិងបម្រើ ការពារកណ្តាលផងក៏បាន៕
ប្រែសម្រួល៖ស៊ុនលី