កីឡា

បារាំង បំបែកកំណត់ត្រា ឈ្នះ ១៤-០ ខណៈក្រុមហូឡង់ ស្វីស និងរូម៉ានី កក់កៅអី Euro 2024

ប្រភព ៖ AFP

ប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករ Kylian Mbappe របស់ប្រទេសបារាំងស៊ុតបាន ៣ គ្រាប់ ក្នុងកំណត់ត្រាបំបែក កំណត់ត្រារបស់បារាំង ១៤-០ លើកីឡាករ របសើក្រុម Gibraltar មានត្រឹម១០នាក់ ខណៈហូឡង់ ស្វីស និងរ៉ូម៉ានីបានកក់កន្លែង របស់ពួកគេនៅព្រឹត្តិការណ៍ ការប្រកួតកីបាល់ទាត់ Euro 2024 កាលពីថ្ងៃសៅរ៍ ។

កីឡាករ Les Bleus បានបង្កើតកំណត់ត្រាថ្មីនៃជ័យជម្នះសម្រាប់ការប្រកួតជម្រុះអឺរ៉ុប និងកំណត់ត្រាជាតិក្នុងការវាយកម្ទេចក្រុម Gibraltar នៅទីក្រុង Nice ។ គ្រាប់បាល់ចូលទី ខ្លួនឯង របស់ Ethan Santos កីឡាករ Marcus Thuram និង Warren Zaire-Emery វ័យ ១៧ ឆ្នាំក្នុងការបង្ហាញខ្លួន ជាអន្តរជាតិ ដំបូងរបស់គាត់ បានធ្វើឲ្យបារាំងទទួលជាអ្នកឈ្នះរួច ទៅហើយមុនពេលកាតក្រហមរបស់ Santos នៅនាទី ១៨ បានធ្វើឲ្យបុរសរបស់ Didier Deschamps រត់ពេញ ។

បាល់ប៉េណាល់ទី របស់ Mbappe ធ្វើបានលទ្ធផល ៤-០ ហើយ Jonathan Clauss, Kingsley Coman និង Youssouf Fofana សុទ្ធតែស៊ុតបញ្ចូលទី នៅមុនតង់ទី១ ។ Adrien Rabiot, Coman ម្ដងទៀត និង Ousmane Dembele បានរក្សាពិន្ទុដដែល មុនពេល Mbappe ស៊ុតបាន ២ គ្រាប់ដើម្បីបិទ Hat-trick របស់លោក ។

គ្រាប់បាល់តែមួយ ដែលធ្វើឲ្យមានធានា១០០ភាគរយថា ហូឡង់ បានចូលរួមជាមួយបារាំង ក្នុងវគ្គជម្រុះពីពូល B ជាមួយនឹងជ័យជម្នះ ១-០ លើសាធារណរដ្ឋអៀរឡង់ ។ រូម៉ានី បានឈាន ទៅដល់ការប្រកួត ដ៏សំខាន់ទីពីរចាប់តាំងពីឆ្នាំ ២០០៨ ដោយបញ្ចប់ឱកាសរបស់អ៊ីស្រាអែល ក្នុងវគ្គជម្រុះដោយស្វ័យ ប្រវត្តិជាមួយនឹងជ័យជម្នះ ២-១ ៕
ដោយ៖លី ភីលីព

Most Popular

To Top