កីឡា

ការប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯក ពិភពលោក លើកទី៤ ឆ្នាំ២០២៣ ចាប់ផ្តើមនាថ្ងៃទី២៦ ខែវិច្ឆិកា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣លើកទឹកដី អង្គរខេត្តសៀបរាម ដោយកីឡាករ-កីឡាការិនីជិត ១០០ នាក់មកពី១៧ ប្រទេស ហើយការប្រកួតធ្វើឡើង ដើម្បីផ្សព្វផ្សាយវិស័យ កីឡាកីឡាគុនខ្មែរទៅឲ្យពិភពលោក បានស្គាលកាន់តែច្បាស់ឡើងៗ ។

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និង លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដា ល់គុនខ្មែរ បានអញ្ជើញចូលរួមក្នុង ពិធីសន្និសីទ សារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ ការប្រកួតកីឡាគុនខ្មែរជ្រើ សរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតធ្វើឡើង គោលបំណងផ្សព្វផ្សាយ សកម្មភាពគុនខ្មែរ ក្នុងការរក្សាអ្វី ដែលដូនតា មានបន្សល់ទុកឲ្យ កូនចៅជំនាន់ក្រោយ និងទី២ ការអភិឌ្ឍន៍គុនខ្មែរឲ្យតាមសម័យកាល ដោយរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីបង្ហាញឲ្យប្រជាជាតិ ពិភពលោក បានស្គាល់គុនខ្មែរ ឲ្យកាន់តែច្បាស់។ អាជ្ញាកណ្តាល និងចៅ ព្រមទាំងមន្រ្តីមានតួនាទីសំខាន់បំផុត សម្រាប់ការកាត់ក្តីដោយយុតិ្តធម៌ មិនលម្អៀងទៅខាង ណាអ្នកឡើយ ។

លោកអគ្គលេខាធិការ បានបន្តថា កីឡាករ-កីឡាការិនីជិត ១០០ នាក់មកពី១៧ ប្រទេស មានអ្នកខ្លាំង និងអ្នកខ្សោយ ដូច្នេះកីឡាករ-កីឡាការិនីកម្ពុជា ត្រូវប្រកួតគោរពរគ្នាទៅវិញទៅមក និងគោរពរ អាជ្ញាកណ្តាល និងចៅ ចំណែកអាជ្ញាកណ្តាល និង ចៅត្រូវដឹងតួនាទីរបស់ខ្លួន មិនមែនឲ្យកីឡាករខ្មែរ ត្រូវឈ្នះទំាអស់ ទោះបីកីឡាករខ្មែរ ចាញ់ក៏ឲ្យឈ្នះដែរ ៕

Most Popular

To Top