កីឡាករខ្សែការពារ Raphael Varane ដែលបច្ចុប្បន្នហាក់ដូចជា មិនសូវបានបង្ហាញខ្លួនប្រកួតឲ្យ ក្លឹបបិសាចក្រហម Man UTD នោះត្រូវបានគេជឿជាក់ថា កំពុងក្លាយខ្លួនជាគោលដៅថ្មី របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។
The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាកររូបនេះនឹងអាចផ្ទេរ ទៅចូលរួមជាមួយនឹងកីឡាករ Harry Kane ទាំងគួរឲ្យភ្ញាក់ផ្អើល នៅខែមករាខាងមុខនេះ ។
ទោះបីជាយ៉ាងណា ក្តីការចរចា បានធ្វើឡើងម្តងរួចទៅហើយដោយ Bayern Munichបានបដិសេធ មិនព្រមទទួលយកកុងត្រា ប្រាក់កម្រៃប្រមាណជាជាតិ១៥លានផោន ក្នុងមួយឆ្នាំនោះបានទេ តែសង្ឃឹមនៅក្នុងការធ្វើកុងត្រាខ្ចីជើង ខណៈដែលតម្លៃខ្លួនរបស់កីឡាករ ខ្សែការពារបារាំងរូបនេះ គឺមានប្រមានជា២៦លានផោន៕
ប្រែសម្រួល៖ស៊ុនលី