កីឡា

Chelsea ត្រៀមកញ្ចប់លុយធំដើម្បីយក Ivan Toney ឲ្យបាន

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ​​​ បានឲ្យដឹងថា ​ក្លឹបតោខៀវ Chelsea ទោះបីបានដឹងហើយថាតម្លៃខ្លួនកីឡាករ Ivan Toney ថ្លៃយ៉ាងណាក្តី ប៉ុន្តែនៅតែបន្តរៀបចំផែនការធ្វើយ៉ាងណាចរចាទិញយកកីឡាកររូបនេះឲ្យបាននៅខែមករាខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា Chelsea បានត្រៀមកញ្ចប់លុយយ៉ាងច្រើនមួយក្នុងការចរចាទិញយកកីឡាករឆ្នើមរបស់ក្លឹប Brentford រូបនេះខណៈដែលគាត់នៅជាប់បម្រាមរយៈពេល៨ខែនៅឡើយហើយរំពឹងថានឹងវិលត្រឡប់វិញនៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៤។

ទោះបីជាយ៉ាងណាក្តី Brentford នឹងមិនសម្រេចចិត្តលក់កីឡាកររូបនេះក្នុងតម្លៃទាប​ឡើយដោយក្នុងនោះកុងត្រារបស់គាត់​នៅសេសសល់ដល់ឆ្នាំ២០២៥ធ្វើឲ្យគាត់មានតម្លៃខ្លួន​ដល់ទៅ៨០លានផោននៅពេលនេះហើយនិងជម្រើសមួយទៀតបន្តកុងត្រាថ្មីដែលនឹងអាចធ្វើឲ្យគាត់មានតម្លៃខ្លួនរហូតទៅដល់ជាង១០០លានផោនជាមិនខាន៕​ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top