កីឡា

Bellingham ចូលហ្វឹកហាត់វិញជាមួយនឹង Real Madrid

រូបភាពពី៖​ AFP

តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham ត្រូវបាន The Goal អះអាងបានចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមវិញបន្ទាប់ពីបានសម្រាកព្យាបាលរបួស្មានាពេលកន្លងមក។

កីឡាករខ្សែបម្រើរូបនេះ បានខកខានប្រកួតឲ្យ Real Madrid ចំនួន២ប្រកួតនិងខកខានប្រកួតឲ្យក្រុមជម្រើសជាតិចំនួន២ប្រកួតដូចគ្នាដែរ ប៉ុន្តែមិនត្រូវបានដកចេញពីបញ្ជីជម្រើសជាតិឡើយក្នុងអំឡុងពេលយុទ្ធនាការជម្រុះពានរង្វាន់អឺរ៉ូ។

ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នកីឡាករអង់គ្លេស នេះបានធ្វើដំណើរមកចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹបវិញហើយហើយព្រមទាំងត្រូវបានបង្ហោះរូបភាព ដោយក្លឹបទៀតផងទៅកាន់ក្រុមអ្នកគាំទ្រ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top