កីឡា

Real Madrid កំពុងនាំមុខគេប្រជែងយកកីឡាករ Bellingham

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បាននឹងកំពុងមានទំនុកចិត្តកាន់ តែខ្លាំងថានឹងអាចចុះកុងត្រានាំយកកីឡាករឆ្នើម Jude Bellingham មករួមក្លឹបឲ្យបាននៅរដូវក្តៅខាងមុខនេះ ខណៈដែលក៏មានក្លឹបធំៗមិនតិចនោះដែរដែលកំពុង ចង់បានកីឡាករអង់គ្លេសនេះដូចគ្នា។

Real Madrid បានប្រជែងយ៉ាងខ្លាំងជាមួយនឹងក្លឹបហង្សក្រហម Liverpool ដើម្បីនាំយកកីឡាករឆ្នើមរូបនេះពីក្លឹប​ Dortmund ហើយក្នុងនោះសូម្បីតែ Chelsea និងក្លឹប Man City ក៏មិនទាន់បញ្ឈប់កិច្ចខិតខំប្រឹងប្រែង របស់ខ្លននៅឡើយដែរ។

ទោះបីជាយ៉ាងណាក្តីងាកទៅកីឡាករវិញហាក់ដូចជានៅបន្តភាពស្ងៀមស្ងាត់នៅឡើយចំពោះអនាគតរបស់ខ្លួនដោយបាននិយាយថាមិនទាន់គិតទៅដល់ពេលវេលាសម្រាប់រដូវកាលក្រោយនៅឡើយនិងបន្តផ្តោតយកចិត្តទុកដាក់តែជាមួយនឹង Dortmund នៅរដូវកាលនេះជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top