កីឡា

Bellingham នឹងអាចដកឈ្មោះ ពីជម្រើសជាតិដោយសាររបួស

កីឡាករ Jude Bellingham ត្រូវបានគេជឿជាក់ថា កំពុងនឹងប្រឈមមុខ ទៅនឹងការដកឈ្មោះចេញពីបញ្ជីជម្រើសជាតិអង់គ្លេស ហើយដោយសារតែបញ្ហារបួស ដែលទាមទារឲ្យមានការវះកាត់ក្បាលជង្គង់ផងដែរ។

ទំរង់លេងរបស់កីឡាករក្លឹប Dortmund រូបនេះកំពុងឡើងខ្លាំងនៅលីគអាល្លឺម៉ង់ ហើយសង្ឃឹមថានឹងអាចក្លាយជាកម្លាំងសំខាន់ សម្រាប់ក្រុមតោបីអង់គ្លេស ត្រៀមការប្រកួតពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ប៉ុន្តែដំណឹងនេះបែរជាបាន ធ្វើឲ្យក្រុមទាំងមូលកំពុងភ្ញាក់ផ្អើលទៅវិញ។

តាមការព្យាករណ៍កីឡាកររូបនេះនឹងត្រូវអវត្ថមាន ទាំងស្រុងក្នុងការប្រកួតជម្រុះក្នុងពូលសម្រាប់ពានអឺរ៉ូ ឆ្នាំ២០២៤នៅក្នុងខែមិថុនានេះហើយរបួសនេះ ក៏នឹងអាចធ្វើឲ្យឱកាស នៃការផ្ទេរទៅចូលរួមជាមួយនឹង Real Madrid ត្រូវខកខានផងដេរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top