កីឡា

Juventus ចង់ឆក់យក Firmino ដើម្បីជំនួស Vlahovic

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Firmino ដែលចុងក្រោយនេះត្រូវបានសារព័ត៌មានចុះផ្សាយ ព្រោងព្រាតថានឹងអាចធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប Real Madrid នោះនឹងអាចមានដំណឹងប្រែប្រួលជាមិនខាន។

ក្នុងពេលជាមួយគ្នានេះក្លឹប Juventus ហាក់ដូចជាមិនបានលាក់បាំងទេថាខ្លួនក៏កំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករប្រេស៊ីល នេះខ្លាំងដូចគ្នាដែរហើយនឹងអាចពិចារណា ដើម្បីចរចានិងឆក់យកកីឡាកររូបនេះមកជំនួសកីឡាករ Dusan Vlahovic ។

កុងត្រារបស់ Firmino នឹងត្រូវផុតកំណត់ទៅហើយនៅត្រឹមរដូវក្តៅនេះ ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងក្លាយខ្លួនជាកីឡាករគ្មានតម្លៃខ្លួន ខណៈដែលបច្ចុប្បន្នគាត់នឹងអាចផ្ទេរមកអ៊ីតាលី ដើម្បីជំនួសកីឡាករ Dusan Vlahovic ដែលនឹងអាចផ្ទេរទៅអង់គ្លេស ជាមួយនឹង Chelsea ក្នុងតម្លៃខ្លួនប្រមាណជា៨០លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top