កីឡា

Real Madrid ជួបបញ្ហាមិនអាចបន្តកុងត្រារបស់ Benzema បាន

The Relevo ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Karim Benzema និងអនាគតជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid អាចនឹងជួបបញ្ហាក្នុងរដូវក្តៅនេះ។

ទោះបីជាកុងត្រារបស់គាត់ត្រូវបានបន្ត រយៈពេល២ឆ្នាំដោយស្វ័យប្រវត្តិក្នុងអំឡុង ពេលដែលគាត់អាចលើកពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោក Ballon d’Or កាលពីពេលថ្មីៗនេះក្តី ប៉ុន្តែកីឡាករកំពុងទទួលបានសំណើរយ៉ាងធំមួយពីក្លឹបនៅតំបន់អារ៉ាប់។

លីគកំពូលនៅអារ៉ាប់សាអូឌីត ប្រហែលជាកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២២រូបនេះទៅចូលរួមជាមួយ នឹងក្លឹបនិងជាមួយនឹងកុងត្រា ដែលមានតម្លៃរហូតទៅដល់២០០លានផោនសម្រាប់ពេល២ឆ្នាំដែលនេះជាកត្តា សំខាន់បំផុតដែលកំពុងធ្វើឲ្យមានកការស្ទាក់ស្ទើរ ពីសំណាក់កីឡាករវ័យ៣៥ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top