កីឡា

ច្បាស់ហើយ! Messi ស្ថិតក្នុងបញ្ជីឈ្មោះ​ មកប្រកួតទល់​នឹង​ឥណ្ឌូណេស៊ីនៅខែក្រោយ

សមាគម​បាល់ទាត់​ឥណ្ឌូណេស៊ី បាន​បញ្ចេញ​បញ្ជីឈ្មោះកីឡាករ​ ២៧រូប សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​ក្នុងថ្ងៃ FIFA Matchday នាខែមិថុនាខាងមុខនេះ ក្នុងនោះក៏មានឈ្មោះ Lionel Messi ផងដែរ។

គួរដឹងថា ក្នុងការប្រកួតមិត្តភាព​​នៅខែក្រោយ ក្រុមជម្រើស​ជាតិអាហ្សង់ទីន នឹងត្រូវ​ប្រកួតជាមួយ​អូស្ត្រាលី ចិន និងជាពិសេស​ជាមួយ​ក្រុមមួយនៅតំបន់អាស៊ាន​ គឺ​ឥណ្ឌូណេស៊ី ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែល​ធ្វើឡើង​នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ថ្វីបើ​ Messi មានក្នុងបញ្ជីឈ្មោះនេះពិតមែន តែគេមិនទាន់ដឹងនៅឡើយទេថា Messi នឹង​ជាប់ជម្រើសដំបូង ក្នុងការប្រកួតទាំង៣នោះ ឬយ៉ាងណាទេ។ ក្រៅពី Messi ក៏មានកីឡាករ Angel Di Maria, Julian Alvarez និង Alejandro Garnacho៕

Most Popular

To Top