កីឡា

លោក Ancelotti បារម្ភបញ្ហារបួស របស់កីឡាករ Bellingham

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Carlo Ancelotii បានប្រកាសថា កីឡាករឆ្នើម​ Jude Bellingham នឹងត្រូវចាប់ផ្តើមធ្វើការពិនិត្យ ដោយក្រុមគ្រូពេទ្យជាមុនសិនចំពោះរបួសរបស់គាត់ពេលប្រកួតប៉ះនឹង Rayo Vallencano យប់មិញ។

កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះទំនងជាមានការប៉ះទង្គិច នៅត្រង់តំបន់ស្មាក្នុងអំឡុងពេលប្រកួតប៉ុន្តែ នៅតែបន្តការប្រកួតរហូតពេញ៩០នាទីខណៈដែលភ្លាមៗ ក្រោយចប់ការប្រកួតគ្រូបង្វឹកបានបញ្ជាក់ថានឹងត្រូវធ្វើការពិនិត្យភ្លាមចំពោះបញ្ហានេះ។

គ្រូបង្វឹកលោក Ancelotti បាននិយាយថា៖កីឡាករ Bellingham ពិតជាមានបញ្ហានៅនឹងស្មាពិតមែនហើយគាត់ នឹងត្រូវធ្វើការពិនិត្យដោយក្រុមគ្រូពេទ្យនៅថ្ងៃចន្ទនេះ។ខ្ញុំសង្ឃឹមថានឹងនៅតែអាចលេងប្រកួតថ្ងៃពុធប៉ះនឹងក្រុម Braga ជាធម្មតា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top